Friday, May 24, 2019
English EN French FR German DE Italian IT Portuguese PT Russian RU Spanish ES

media

អាមេរិក៖លោកត្រាំចង់បាននយោបាយអន្តោប្រវេសន៍មួយដោយផ្អែកលើគុណសម្បត្តិ និងសមត្ថភាព

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​នូវ​មហា​គម្រោង​កំណែទម្រង់​លើ​ប្រព័ន្ធ​អន្តោប្រវេសន៍​ស្របច្បាប់។ នៅ​ក្នុង​គម្រោង​កំណែទម្រង់​នេះ លោក​ត្រាំ​ចង់​ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព រួច​កាត់​បន្ថយ​ជនអន្តោប្រវេសន៍​ដែល​ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ​របស់​ពួក​គេ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ មាន​ជនអន្តោប្រវេសន៍​ស្របច្បាប់​ចំនួន ៦០% ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ ហើយ​មាន​តែ ១២% ប៉ុណ្ណោះ​ដែល​ចូល​តាម​រយៈ​គុណសម្បត្តិ និង​សមត្ថភាព។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន​តាម​រយៈ​គម្រោង​កំណែទម្រង់ គឺ​ប្តូរ​ទិសដៅ​មួយ​នេះ​បញ្ច្រាស់​វិញ មាន​ន័យ​ថា ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព​ចំនួន ៦០% និង​ទទួល​យក​ជនអន្តោប្រវេសន៍​តាម​រយៈ​ចំណង​គ្រួសារ​តែ...
media

បារាំង៖លោកម៉ាក្រុងសម្លឹងឃើញអឺរ៉ុបជាគំរូតែមួយគត់នៃបច្ចេកវិទ្យានៅថ្ងៃអនាគត

នៅ​ក្នុង​ប្រទេស​បារាំង ពិព័រណ៍​ផ្នែក​បច្ចេកវិទ្យា « VivaTech ២០១៩ » បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​រយៈពេល ៣ថ្ងៃ។ នៅ​ក្នុង​ពិព័រណ៍ « VivaTech ២០១៩ » លើកទី៤ នេះ គេ​ឃើញ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​ប្រមាណ​ជា ៩ ០០០ក្រុមហ៊ុន​មក​ពី​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក និង​មាន​មនុស្ស​ចូលរួម​ជិត ៥ ០០០នាក់​មក​ពី ១២៥ជនជាតិ​ខុសៗ​គ្នា។...
media

បារាំងប្រារព្ធពិធីគោរពវិញ្ញានក្ខន្ធជាតិចំពោះកុម្ម៉ង់ដូ ២នាក់ស្លាប់ក្នុងប្រទេសបួគីណាហ្វាសូ

នៅ​ថ្ងៃ​អង្គារ ទី១៤ ឧសភា ប្រទេស​បារាំង​បាន​រៀបចំ​ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ចំពោះ​កុម្ម៉ង់ដូ ២នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ។ មរណៈភាព​របស់​កុម្ម៉ង់ដូ​បារាំង​ទាំង ២នាក់​ដែល​ម្នាក់​មាន​អាយុ ៣៣ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ២៨ឆ្នាំ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់ខ្មាំង​ចំនួន ៤នាក់​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១០ ឧសភា។ ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ថ្ងៃ​នេះ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តី សមាជិក​ក្នុង​រដ្ឋាភិបាល កងទ័ព ឥស្សរជន​នយោបាយ ព្រម​ទាំង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ពី​ការ​ចូលរួម​របស់​សមាជិក​ក្រុមគ្រួសារ​ជិត ឆ្ងាយ​របស់​សព​កុម្ម៉ង់ដូ​ទាំង...
media

យេម៉ែន៖តើចលនាឧទ្ទាមហ៊ូទីសពិតជាបានដកកម្លាំងចេញពីកំពង់ផែចំនួន ៣ ក្នុងតំបន់ហូដីដា មែន ឬ?

នៅ​ក្នុង​ប្រទេស​យេម៉ែន ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​កំពង់ផែ​ចំនួន ៣ ស្ថិត​ក្នុង​តំបន់​ហូដីដា​ប៉ែក​ខាង​លិច​ប្រទេស។ តំបន់​កំពង់ផែ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស និង​ប្រទាញប្រទង់​គ្នា​រវាង​ចលនា​ឧទ្ទាម​ហ៊ូទីស និង​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០១៨។ គួរ​រម្លឹក​ថា​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​យេម៉ែន​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ភាគី​ជម្លោះ​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​តំបន់​ហូដីដា។ តែ​ភាគី​ទាំង​ពីរ​តែង​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង។ តែ​ស្រាប់​ពេល​នេះ ភាគី​ឧទ្ទាម​ហ៊ូទីស​បែរ​ជា​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​តំបន់​ហូដីដា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ។ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​លើ​ព័ត៌មាន​មួយ​នេះ តែ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​រងចាំ​មើល​បន្ត​នា​ពេល​ខាង​មុខ។ តែ​ភាគី​រដ្ឋាភិបាល​យេម៉ែន​មិន​ជឿ​ដោយ​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​ពួក​ឧទ្ទាម​ហ៊ូទីស​ថា​ជា​ឆាកល្ខោន។ ដោយឡែក លោក​ហ្រ្វង់ស័រ ហ្រ្វីសុង-រ៉ូស្ហ អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ប្រទេស​យេម៉ែន​បាន​បញ្ជាក់​ថា...
media

លោកលីវ ហឺថា ចិន និងអាមេរិកព្រមព្រៀងបន្តការចរចាពាណិជ្ជកម្ម ហើយថា ចិនមិនភ័យខ្លាចទេ

ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​បាន​បិទបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ៥ខែ​ចុងក្រោយ​នេះ ក្រុម​អ្នក​ចរចា​ចិន និង​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ប៉េកាំង​ដើម្បី​ជួប​ចរចា​គ្នា ហើយ​ការ​ចរចា​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ​ជា​ការ​ចរចា​លើកទី១១។ ទោះ​ជា​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥% លើ​ទឹកប្រាក់ ២០០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ចាប់​ពី​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក៏​ដោយ...
media

លោកហ្វ្លូរ៉ង់ ហ៊្សែល៖​​បារាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​អំពើ​ប្រល័យពូជសសាន៍​ក្នុង​ប្រទេស​រវ៉ាន់ដា

នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា ពិធី​ប្រារព្ធខួប​គម្រប់ ២៥ឆ្នាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​កំពុង​បន្ត​ធ្វើ​ក្នុង​ទីក្រុង​គីហ្កាលី។ គួរ​រម្លឹក​ថា​កាល​ពី ២៥ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី៧ មេសា ឆ្នាំ ១៩៩៤ មាន​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​ប្រល័យពូជសាសន៍​រយៈ​ពេល​ប្រមាណ​ជា ៣ខែ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៨០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជាតិពិន្ធុ​ទូតស៊ី។ ២៥ឆ្នាំ​ក្រោយ​មក នីតិវិធី​តុលាការ​កំពុង​បន្ត​មាន​ដើម្បី​វែក​រក​មុខ​ជនដៃដល់ និង​អ្នកឃុបឃិត។ បារាំង​ជា​ប្រទេស​មួយ​ដែល​កំពុង​ជាប់សង្ស័យ​នៅ​ក្នុង​ការ​ឃុបឃិត​នៃ​សោកនាដកម្ម​លើ​ប្រជាជន​រវ៉ាន់ដា។ តែ​លោក​ហ្វ្លូរ៉ង់ ហ៊្សែល អ្នក​ទទួលខុសត្រូវ​តំបន់​អាហ្រ្វិក​នៃ​សហព័ន្ធ​សិទ្ធិមនុស្សអន្តរជាតិ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បារាំង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​នៃ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២៥ឆ្នាំ​មុន។ Source: គួច...
media

ឧត្តមសេនីយ៍ ប៊ួរ៉ាន បុរសខ្លាំងថ្មីរបស់ស៊ូដង់ ជានរណា ?

លើក​បម្រាម​គោចរ -ដោះលែង​បាតុករ​ដែល​អាជ្ញាធរ​​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍​មុន -អ្នក​ដែល​បាន​ធ្វើ​បាតុករ​ស្លាប់នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាមផ្លូវតុលាការ ​​- ​បក្សពួក​របស់​អតីត​ប្រធានាធិបតីផ្តាច់ការ​នឹង​ត្រូវ​គាស់កាយកម្ចាត់​ឱ្យដល់ឬស​គល់ -យោធា​នឹង​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ​ យ៉ាង​យូរ​បំផុតនៅ​ពីរ​ឆ្នាំ​ទៀត​... នេះ​ជា​ពាក្យ​សន្យា​របស់​ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន Abdel Fattah al-Burhane ប្រធាន​ក្រុមប្រឹក្សា​យោធា​ថ្មី ដែល​ទើប​ចូលកាន់​តំណែង​នៅ​សៅរ៍​ទី ១៣​មេសា​២០១៩នេះ។ ​​​​ប្រធាន​ក្រុមប្រឹក្សាយោធាចាស់ ​ដែល​ជា​អតីត​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ និង​ជាមេដឹកនាំធ្វើ​រដ្ឋប្រហារ​ បានសុំ​​លាលែង​ចេញ​ពី​តំណែង​ ​យ៉ាងទាន់​ហន់​​គួរ​ភ្ញាក់ផ្អើល និង​បាន​ប្រគល់​ភារកិច្ច​ដឹកនាំ​ប្រទេស​ឱ្យ​លោក អាប់ឌែល...
media

អ៊ីស្រាអែល-អាមេរិក៖​លោកនេតាន់យ៉ាហ៊ូ​អរគុណ​លោកត្រាំ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​តំបន់​ហ្គូឡាន​ជា​ដែនដី​អ៊ីស្រាអែល

សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​បង្ហាញ​ជំហរ​គាំទ្រ​កាន់​តែ​ខ្លាំង​ចំពោះ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល។ បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​មក លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញសង្គម Tweeter របស់​លោក​ដោយ​សម្រេច​ទទួល​ស្គាល់​តំបន់​ហ្គូឡាន​ជា​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា ដែនដី​ហ្គូឡាន​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​ដណ្តើម​យក​បាន​ពី​ស៊ីរី​នៅ​ក្នុង​សង្រ្គាម​ទល់​នឹង​ស៊ីរី​កាល​ពី​ឆ្នាំ ១៩៦៧។ តែ​ក្រោម​ភ្នែក​ច្រមុះ​សហគមន៍​អន្តរជាតិ ដែនដី​ហ្គូឡាន​ជា​តំបន់​ដែល​អ៊ីស្រាអែល​កាន់កាប់​ដោយ​ខុស​ច្បាប់។ រដ្ឋាភិបាល​ស៊ីរី​បាន​បរិហារ​លើ​ទង្វើ​របស់​លោក​ត្រាំ។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ត្រាំ​ដោយ​បញ្ជាក់​ថា លោក​ត្រាំ​ទើប​បាន​ចារ​ទំព័រ​ប្រវត្តិសាស្រ្ត​មួយ។ Source: គួច គន្ធារ៉ា / Radio France International
media

តួកគី​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​អំពើប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន

២៤ មេសា ១៩១៥-២៤ មេសា ២០១៩ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ១០៤ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​ចំនួន ១ ៣០០ ០០០នាក់​ពី​សំណាក់​រដ្ឋអំណាច​តួកគី។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ ប្រជាជន​អាមេនី​នៅ​ទូទាំង​ពិភពលោក​បាន​រៀបចំ​ពិធី​រម្លឹក​ខួប​ដ៏​សោកនាដកម្ម​មួយ​នេះ។ តែ​នៅ​តួកគី​ឯណោះ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​កំពុង​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​អំពើ​ប្រល័យ​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន​ទេ។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពិធី​រម្លឹក​ខួប​សម្រាប់​ជនរងគ្រោះ​អាមេនី​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​វិមាន​ជ័យជំនះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ជា​លើកទី១​ក្នុង​ឆ្នាំ​នេះ បារាំង​បាន​សម្រេច​កំណត់​យក​ថ្ងៃទី២៤ មេសា​ជា​ថ្ងៃ​ទិវាជាតិ​សម្រាប់​ចូលរួម​រម្លឹក​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។ ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នា​ដើម​ឆ្នាំ ២០១៩...
media

​ទីប្រឹក្សា​រដ្ឋ​មន្ត្រី​ការ​បរទេស​៖ កម្ពុជា​ស្វាគមន៏​រាល់​ការ​វិនិយោគ​ពី​បរទេស​មិន​មែន​តែ​ប្រទេស​ចិន​ទេ​

លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សា​រដ្ឋ​មន្ត្រី​ការបរទេស​លើក​ឡើង​ថា​កម្ពុជា​ស្វាគមន៍​រាល់​ការ​វិនិយោគ និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ចិន ប៉ុន្តែ​កម្ពុជា​ក៏​ចង់​បាន​ការ​វិនិយោគ និង​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ដូច​ជា​ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មាន​តុល្យភាព​។ ជា​ការ​លើក​ឡើង​ក្នុង​ឱកាស​ខួប​៣០ឆ្នាំ ដែល​លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា មក​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​លោក...
media

​លោក ហ៊ុន សែន ​អះ​អាង​ថា កម្ពុជា​មិន​បាន​ជាប់​អន្ទាក់​បំណុល ក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ របស់​ចិន​ទេ!​

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងវេទិកាលើកទី២ ផ្លូវមួយខ្សែក្រវាត់មួយ នាថ្ងៃសុក្រនេះ នៅទីក្រុងប៉េកាំង បាន​អះអាងថាគម្រោង​ផ្លូវមួយ ខ្សែក្រវាត់មួយ របស់​ចិន មាន​តែផ្តល់​ការ​អភិវឌ្ឍន៍ មិន​មែន​ជាអន្ទាក់​បំណុល ដូចការ​លើកឡើង​របស់​ប្រទេស​មួយ​ចំនួន​នោះទេ។ លោក​ហ៊ុន សែន បាន​លើក​ពីប្រយោជន៍ជាក់​ស្តែង នៃ​ការ​វិនិយោ​គជំហាន​ទី ១​របស់​ចិន ក្នុង​ខេត្តព្រះសីហនុ ដែល​បច្ចុប្បន្នមានក្រុមហ៊ុនចិន ចំនួន១៤៨ កំពុង​ធ្វើ​សហប្រតិបត្តិការ ដោយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់។ តាម​លោក​ហ៊ុន...
media

ឧត្តមស្នងការដ្ឋាន​ជនភៀសខ្លួន​អន្តរជាតិ​កំពុង​បារម្ភ​ពី​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​លីប៊ី

នៅ​ក្នុង​ប្រទេស​លីប៊ី ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​រវាង​កម្លាំង​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​ជា​មនុស្ស​ខ្លាំង​ប្រចាំ​តំបន់​ប៉ែក​ខាងកើត និង​កម្លាំងទ័ព​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ គួរ​រម្លឹក​ថា កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ​បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​ទ្រីប៉ូលី​តាំង​ពី​ថ្ងៃទី៤ មេសា។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១២១នាក់ និង​របួស​ជិត ៦០០នាក់​ផ្សេង​ទៀត។ ខណៈ​នេះ និង​អ្វី​ដែល​ឧត្តមស្នងការដ្ឋាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន HCR កំពុង​បារម្ភ​ខ្លាំង គឺ​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​តាម​ជំរុំ​ដែល​ស្ថិត​ក្នុង​តំបន់​ជម្លោះ។ នៅ​ក្នុង​ន័យ​នេះ លោក​តារិក អាហ្កាស់ អ្នក​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​របស់ HCR...
media

រដ្ឋាភិបាលសហភាពជាតិ​លីប៊ី​បាន​ចោទ​បារាំង​ពី​បទ​គាំទ្រ​ឧត្តមសេនីយ​ហាវតារ តែ​ទីក្រុង​ប៉ារីស​បាន​បដិសេធ

នៅ​ក្នុង​ប្រទេស​លីប៊ី រដ្ឋាភិបាលសហភាពជាតិ​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ​បាន​ចោទ​បារាំង​ពី​បទ​បាន​គាំទ្រ​សេនាប្រមុខ​ខាលីហ្វា ហាវតារ។ បទចោទប្រកាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់​ក្រសួង​មហាផ្ទៃ​លីប៊ី​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា។ តែ​បារាំង​បាន​ច្រានចោល និង​ទុក​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង។ គួរ​រម្លឹក​ថា ឧត្តមសេនីយ​ហាវតារ​ដែល​កាន់កាប់​តំបន់​ប៉ែកខាងកើត​បាន​បើក​ការ​វាយប្រហារ​ដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី​តាំង​ពី​ថ្ងៃទី៤ មេសា។ លោក​ហ្កាសសាន សាឡាម៉េ ប្រេសិត​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​លីប៊ី​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ភាព​វឹកវរ និង​ចលាចល​ទូទៅ​នៅ​ក្នុង​ប្រទេស។ ដោយឡែក លោក​យ៉ាលែល ហារស្ហាវី អ្នកជំនាញ​ប្រទេស​លីប៊ី​បាន​មើល​ឃើញ​ផលវិបាក​ធំ​ចំនួន ៣ ដែល​នឹង​កើត​មាន​ឡើង។ Source:...
media

បារាំងដាស់តឿនពិភពលោកអំពីហានិភ័យកើតចេញពីកំណើនប្រាក់បំណុលលើសលប់នៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍

នៅ​ថ្ងៃ​អង្គារ ទី៧ ឧសភា បារាំង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ក្រុង​ប៉ារីស​លើកទី៣ ដែល​ឆ្នាំ ២០១៩ នេះ​និយាយ​ពី​កំណើន​ប្រាក់បំណុល​នៃ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍។ មាន​ប្រមាណ​ជា ៤០ប្រទេស​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​មួយ​នេះ រួម​មាន​អគ្គនាយិកា​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​លោកស្រី​គ្រីស្តីន ឡាហ្កាដ និង​អនុរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​លោក​ហ្ស៊ូ ចាយី។ វេទិកា​ក្រុង​ប៉ារីស​ស្តីពី​កំណើន​ប្រាក់បំណុល​នៃ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​បើក​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន​កំពុង​ទទួល​រង​ការ​រិះគន់​ក្នុង​រឿង​ផ្តល់​ប្រាក់កម្ចី​ទៅ​ឲ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ។ តែ​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន ឬ​ប្រទេស​ដែល​កំពុង​ជំពាក់​បំណុល​ចិន​វ័ណ្ឌ ក រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក​ប្រ៊ុយណូ ឡឺមែរ​បាន​ដាស់តឿន​ប្រទេស​ក្នុង​លោក​អំពី​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​កំណើន​ប្រាក់បំណុល​នៅ​ក្នុង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ Source: គួច គន្ធារ៉ា...

LATEST NEWS